ព័ត៌មានទាន់ហេតុការណ៍៖

ទម្លាយវីដេអូ3D ត្រាប់តាមច្បាស់ៗពីសកម្មភាពរបស់តារាថៃនាងTangmo ធា្លក់ទឹក

ចែករំលែក៖

ប្រទេសថៃ៖ អស់រយៈពេល៤ថ្ងៃហើយដែលករណីនៃមរណភាពរបស់តារាសម្តែងថៃ នាង Tangmo Nida បានក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មហាជន។
នាង បានធ្លាក់ទឹកទន្លេចៅប្រាយ៉ាកាលពីរាត្រីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅនឹងត្រូវបានរកឃើញសពកាលពីថ្ងៃទី២៦ ខែកុម្ភៈហើយពេលនេះវីដេអូនៃការធ្វើត្រាប់តាមត្រូវបានបញ្ចេញហើយ។
សារព័ត៌មានល្បីរបស់ថៃបានបញ្ចេញវីដេអូ3D យ៉ាងច្បាស់ដែលបានត្រាប់តាមសកម្មភាពរបស់តារាសម្តែងស្រីថៃល្បីឈ្មោះនាង Tangmo Nida ដែលបានធ្លាក់ទឹកបន្ទាប់ពីស្តាប់ចម្លើយសារភាពរបស់នាងកាទីក ដែលជាអ្នកចាត់ការទូទៅ និងមិត្តម្នាក់ឈ្មោះសេន ដែលបានរៀបរាប់អំពីហេតុការណ៍ខាងលើកាលពីម្សិលមិញនេះ។ ចម្លើយនេះត្រូវបានគេយកមកធ្វើវីដេអូត្រាប់តាមទៅតាមបច្ចេកវិទ្យា3D ដើម្បីបកស្រាយ និងពន្យល់បន្ថែម ដែលវីដេអូបានបង្ហាញថា តារាស្រីថៃ នាង Tangmo បានដើរទៅចុងទូកខាងក្រោយ រួចតោងជើងសេន ដើម្បីបត់ជើងតូច ប៉ុន្តែក្រោយបត់ជើងតូចរួចភ្លាម នាងក៏ងើបឈរឡើងបម្រុងចាកចេញប៉ុន្តែស្រាប់តែផ្ញាក្រោយធា្លក់ទៅក្នុងទឹកតែម្តង ខណៈដែលសេនក៏បានស្រែកហៅអ្នកនៅខាងមុខភ្លាមៗដែរ។ ទោះជាយ៉ាងណាតាមរយៈវីដេអូ និងការសារភាពរបស់អ្នកជិតដិតនាងទាំង២នៅមិនទាន់អាចជម្រះមន្ទិល បានទាំងស្រុងនៅឡើយ រហូតមានការសង្ស័យជាហូរហែជុំវិញការបាត់បង់ជីវិតរបស់តារាថៃរូបនេះ ។ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមិនទាន់អស់ចិត្តគឺជុំវិញមូលហេតុនៃការស្លាប់របស់តារាសម្តែងរូបនេះរហូតលេចចេញរឿងរ៉ាវជាច្រើន និងមតិចម្រុះបើទោះបីជាលទ្ធផលកោសលវិច័យបានលើកឡើងថា នាងបានស្លាប់ដោយការឈ្លក់ទឹក ។
នៅមានចំណុចដែលគេសង្ស័យជាច្រើននៅពីក្រោយករណីនេះក្រោយពីគេនៅមិនទាន់បានដឹងលម្អិតច្បាស់លាស់អំពីមូលហេតុពិតនៃការឡើងជិះទូក និងអត្តសញ្ញាណពិតប្រាកដរបស់បុរសនៅលើទូកនោះ៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖