ភ្នំពេញ ៖ មានបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនឹងបុរសវ័យចំណាស់ម្នាក់ទៀតបានបើករថយន្តLEXUS NX200t ក្នុងល្បឿនយ៉ាងលឿនហើយបានបើកគេចពីឡំប្រឺតាមួយគ្រឿងជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិចតាមបណ្ដោយផ្លូវ លេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនឹងបុរសវ័យចំណាស់ម្នាក់ទៀតបានបើករថយន្ត LEXUS NX200t មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-8756ធ្វើដំណើរតាមបណ្តោយផ្លូវ ២១៧ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីកង់បីមួយគ្រឿងក៍ជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្ដាលឲ្យរថយន្ដកល់ជាប់ទៅមុខលែងរួច ។ ភ្លាមនោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នារួជួយរុញរថយន្តទំលាក់ចុះមកក្រោមវិញនិងរកការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ