ព័ត៌មានទាន់ហេតុការណ៍៖

WHO៖ ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នៅលើពិភពលោកថយចុះជាបន្តបន្ទាប់

ចែករំលែក៖

តាមការប្រកាសរបស់អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថាក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានករណីស្លាប់ដោយកូវីដ-១៩ បានថយចុះ១០% នេះគឺជាសប្តាហ៍ទីពីរហើយដែលមានការស្លាប់ថយចុះ។
ចំណែកករណីឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកវិញក៏បានថយចុះ១៦%ផងដែរក្នុងមួយសប្តាហ៍កន្លងមក។ នេះជាករណីឆ្លងថយចុះរយៈពេល១ខែជាប់គ្នា។ តាមការប្រកាសរបស់ WHO ក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានអ្នកឆ្លងជាង១០លាននាក់ និងស្លាប់ ប្រមាណ៦ម៉ឺននាក់។ តំបន់ភាគខាងលិចអាស៊ីប៉ាស៊ីហ្វិក មានករណីឆ្លងកើនឡើងខ្ពស់។
តាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក វីរុសបំប្លែងថ្មីអូមីក្រុងបានគ្រប់គ្រងការឆ្លងនៅទូទាំងពិភពលោក ដោយមានអ្នកឆ្លងរហូតដល់ទៅ ៩៩,៥%ឆ្លងអូមីក្រុង និងដែលតាមានតែ ០,៣%តែប៉ុណ្ណោះ។
ប្រទេសជាច្រើនជុំវិញពិភពលោក បានកាត់បន្ថយការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ពិសេសនៅក្នុងតំបន់អឺរ៉ុប មានអង់គ្លេស ដាណឺម៉ាកជាដើម។ បើទោះបីមានការឆ្លង និងស្លាប់ថយចុះ ប៉ុន្តែអង្គការសុខភាពពិភពលោកប្រកាសថា នៅពេលនេះមិនទាន់អាចប្រកាសបញ្ចប់ការឆ្លងកូវីដ-១៩បាននៅឡើយទេ៕

ដោយ៖ ធីរីណា(រូបថត៖Shutterstock)


ចែករំលែក៖