ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុយ សុធាវី ទទួលអំណោយពី លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនដល់រដ្ឋបាលខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅរសៀល ថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលអំណោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តាមរយៈក្រុមការងារ (TYDA )ដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តនូវ

-បរិក្ខាពេទ្យចំនួន១៥០កេស 

-ជែលលាងសម្អាតដៃ៧០,០០០ដប

-អាវក្រណាត់សម្រាប់ចំនួន៧,៥០០អាវ 

-ជើងរៀនដើរចំនួន២០សម្រាប់ 

ក្នុងឱកាសនោះ លោក អ៊ុយ សុធាវី តំណាង លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ដែលបានផ្តល់អំណោយជាសម្ភារៈដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីយកទៅប្រើប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ៕

ដោយ ៖ សិលា


ចែករំលែក៖