ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការ យល់ដឹងពីសុខភាពរស់នៅប្រចាំថ្ងៃនូវវិធានការណ៍ការពារជំងឺកូវីដ ១៩

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត  ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និង លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)  បានចាត់ក្រុមការងារក្រុមគ្រូពេទ្យដោយសហការជាមួយសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌមានជ័យ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំសុខភាព ក្នុងគោលបំណងបញ្ជ្រាបការ យល់ដឹងពីសុខភាពរស់នៅប្រចាំថ្ងៃនូវវិធានការណ៍ការពារជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ការពាក់ម៉ាស់ បាញ់អាកុល លាងដៃនឹងសាប៊ូអោយបានញឹកញាប់ ការធ្វើចត្តាឡីស័ក និងគំលាតសុវត្ថិភាពអោយបានត្រឹមត្រូវ  ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទះគំរូអង្គការ Scott ជាង ២០០ ខ្នងផ្ទះ និងប្រជាពលរដ្ឋដែលរស់នៅតាមខ្នងផ្ទះចំនួនជាង ២០០ គ្រួសារទៀត ដែលរស់នៅក្នុងភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យ ក្នុងទឹកដីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២១,៩៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៤៦,១៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,៣៨% ។ ដោយឡែក រហូតដល់ ថ្ងៃទី ២០ ខែមីនា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៩៧នាក់​ (ឆ្លងសហគមន៌​:​ ​​៨៨ នាំចូល:​ ៩ នាក់) និងមានជាសះស្បេីយ​ ១៥២ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៤៩៨៦​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១៣០៩៥៦ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ១នាក់)​ សរុប​ស្លាប់ ៣០៥១នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2912904  ស្មេីនឹង​ 172361 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖