ព័ត៌មានទាន់ហេតុការណ៍៖

លោកអធិការ​ខណ្ឌដូនពេញ​ ត្រូវបុគ្គលខិលខូចលួចបង្កេីត​ គណនី​ Facebook ក្លែងក្លាយ​

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាមសេចក្តីបំភ្លឺព័ត៌មានរបស់​ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២២នេះ​ បានឱ្យដឹងថា​៖​ មានបុគ្គលខិលខូចបានលួចបង្កេីត​ គណនី​ Facebook  ក្លែងក្លាយ​ដែលមានឈ្មោះ​ ទៀង​ ច័ន្ទសារ ហេីយដាក់រូបលោកអធិការខណ្ឌជា​ Profile ។ 

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ សូមធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាព្វផ្សាយរបស់បុគ្គលខិលខូច​នេះ ដែលបង្កេីតគណនីហ្វេសបុកក្លែងក្លាយ​ ក្នុងគោលបំណងអាក្រក់​ បង្ខូចកេរ្តិ៍ឈ្មោះ​ កិត្តិយស​ និងសេចក្តីថ្លៃថ្នូររបស់លោកអធិការ​ ក៏ដូចជាអង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។ 

បច្ចុប្បន្ន​សមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ កំពុងធ្វេីការស្រាវជ្រាវស្វែងរកជនខិលខូច​ ដេីម្បីអនុវត្តតាមនីតិវធីច្បាប់​៕

ដោយ​៖ស​ តារា​


ចែករំលែក៖