ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខ្យល់គរដួលស្លាប់នៅនឹងប្រឡាយទឹក

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានកើតជំងឺខ្យល់គរដេកស្លាប់នៅនឹងប្រឡាយទឹកបង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចកូនប្រឡាយទឹកខាងកើតស្នាក់ការ(K១០)ក្នុងភូមិសាស្រ្តភូមិកំណប់ ឃុំកំណប់ ស្រុកគិរីវង់ មានចម្ងាយប្រមាណ២គីឡូម៉ែត្រពីប៉ុស្តិ៍ការពារព្រំដែនកំណប់។ 

   សមត្ថកិច្ចបានឱ្យដឹងថា  សាកសពជនរងគ្រោះឈ្មោះ ញឹប ឆេន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មុខរបរជាកម្មករឃ្វាលទាឱ្យឈ្មោះណុប តឿន ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិក្បាលដំរី ឃុំគោកព្រេច ស្រុកគិរីវង់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ពាក់ព័ន្ធនឹងសាកសពជនរងគ្រោះ ប្រពន្ធរបស់ជនរងគ្រោះបានសំណូមពរដល់សមត្ថកិច្ចមិនចាំបាច់ធ្វើការពិនិត្យសាកសពទេ ព្រោះថាសាកសពប្ដីរបស់គាត់ស្លាប់ដោយសារខ្យល់គរខ្លួនឯង ហើយសាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា៕

ដោយ៖ ស សម


ចែករំលែក៖