ព័ត៌មានទាន់ហេតុការណ៍៖

ស្លូវ៉ាគី យល់ព្រមទូទាត់ថ្លៃឧស្ម័នដោយប្រាក់រុស្ស៊ី

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ស្លូវ៉ាគី បានប្រកាសឲ្យដឹងថា ប្រទេសរបស់លោកយល់ព្រមទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រើប្រាស់ប្រាក់រូប្លិ៍របស់រុស្ស៊ី ។ នេះជារឿងចាំបាច់បំផុតដើម្បី រក្សាឲ្យទំនិញធ្វើចរាចរបានល្អ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្លូវ៉ាគី លោក Richard Sulik បានបញ្ជាក់ថា « ប្រសិនបើគេស្នើឲ្យទូទាត់ដោយប្រាក់រូប្លិ៍ យើងនឹងទូទាត់តម្លៃឧស្ម័នដោយប្រាក់រូប្លិ៍»។ លោកបញ្ជាក់ទៀតថា ប្រទេសស្លូវ៉ាគីបានទិញឧស្ម័នពីរុស្ស៊ីដល់ទៅ ៨៥% នៃឧស្ម័នប្រើប្រាស់នៅក្នុងប្រទេស។
លោក Richard Sulik បញ្ជាក់ទៀតថា យើងមិនអាចត្រូវកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័ននោះឡើយ ។ ទន្ទឹមនឹងនោះលោកក៏បានស្នើដល់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបត្រូវតែមានវិធានការ ល្អបំផុតជុំវិញ ការទិញឧស្ម័នពីរុស្ស៊ី បញ្ចៀសផលប៉ះពាល់ដល់សេដ្ឋកិច្ចកាន់តែខ្លាំង ។

លោក Richard Sulik ក៏ដូចជាអ្នកនយោបាយអឺរ៉ុបផ្សេងទៀត បានលើកឡើងថាស្ថានភាពនាពេលនេះគឺចាំបាច់ត្រូវតែឲ្យអឺរ៉ុបស្វែងរកប្រភពផ្គត់ផ្គង់ប្រេង ឧស្ម័នសម្បូរជាងនេះ ប៉ុន្តែត្រូវចំណាយពេលជាច្រើនឆ្នាំទៀត ៕ដោយ៖ ធីរីណា

រូបថត៖EPA-EFE

 

 


ចែករំលែក៖