បញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតដែលបានអូសបន្លាយរយៈពេលជាង១ឆ្នាំកន្លងមក ការស្ទង់មតិសាធារណៈរបស់ក្រុមហ៊ុន Ipsos-Sopra Steria ធ្វើការស្ទង់មតិសម្រាប់សារព័ត៌មាន (Le Monde) នៅថ្ងៃទី៨ខែមេសា បង្ហាញឱ្យឃើញថា ពលរដ្ឋបារាំងនៅតែមានគោលដៅក្នុងការចូលរួមបោះឆ្នោត ។
ពេលនេះរាល់ការឃោសនាបោះឆ្នោតរបស់បេក្ខភាពប្រធានាធិបតីបារាំងត្រូវបានបញ្ចប់នៅពាក់កណ្តាលយប់ថ្ងៃទី ៨ខែមេសា ហើយនៅថ្ងៃទី៩ ខែមេសាជាថ្ងៃស្ងប់ស្ងាត់ដើម្បីទុកពេលឱ្យពលរដ្ឋគិត និងជ្រើសរើសបេក្ខភាពដែលខ្លួនពេញចិត្តនៅក្នុងការបោះឆ្នោតជុំទីមួយនាថ្ងៃទី១០ ខែមេសាឆ្នាំ២០២២។ នៅពេលនេះបេក្ខភាពទាំងអស់មិនអនុញ្ញាតឱ្យបង្ហាញខ្លួនលើបណ្តាញសង្គមនោះឡើយ។
តាមការស្ទង់មតិរបស់ សារព័ត៌មាន(Le Monde) ប្រធានាធិបតីបារាំង លោកម៉ាក្រុង ទទូលបានការគាំទ្រ ២៦,៥% សម្រាប់ការបោះឆ្នោតជុំទីមួយ គឺជាចំនួនខ្ពស់បំផុតជាងបេក្ខភាពនានា។ គូប្រជែងរបស់ប្រធានាធិបតីបារាំង គឺលោកស្រី Marine Le Pen មេដឹកនាំបក្សប្រឆាំងទទួលបានការគាំទ្រប្រកៀកប្រកិត គឺមាន២២,៥% កើនឡើង១%បើប្រៀបធៀបមួយសប្តាហ៍កន្លងមក៕
ដោយ៖ ធីរីណា