ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលមួយចំនួននៅក្នុងក្រុងកំពង់ចាម គ្រោងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការនិមន្ត និងចូលរួមពីតំណាងក្រសួងធម្មការ និងសាសនា ក្រុមការងារពិធីការលោកបណ្ឌិត ហ៊ុន ម៉ាណែត, ព្រះសាកលវិទ្យាធិការ រួមនឹងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងអគាររដ្ឋបាលសមិទ្ធផលនានានៃសកលវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ 

   បន្ទាប់មក លោក អភិបាលខេត្តក៏បានដឹកនាំក្រុមការងារបន្តចុះពិនិត្យផ្លូវDBST និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដើម្បីត្រៀមដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខផងដែរ ៕

ដោយ៖អ្នកប្រមាញ់


ចែករំលែក៖