ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Kobel និង Witsel របស់ Dortmund នឹងខកខានការប្រកួតជាមួយ Bayern Munich

ចែករំលែក៖

ក្លិប Borussia Dortmund បានប្រកាសថា ក្រុមនឹងគ្មានអ្នកចាំទី Gregor Kobel និងខ្សែបម្រើ Axel Witsel សម្រាប់ជំនួបកំពូលតារាង Bundesliga នៅថ្ងៃសៅរ៍ជាមួយក្រុម Bayern Munich នៅរាត្រីថ្ងៃសៅរ៍នេះទេ។

អវត្តមានកីឡាករទាំង២របស់ក្រុម Dortmund បន្ទាប់ពីការរងរបួសផងដែរគឺកីឡាករ Mats Hummels, Giovanni Reyna, Thomas Meunier និង Mahmoud Dahoud ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្លិបបានប្រកាសកាលពីថ្ងៃសុក្រ ទី២២ មេសាថា “បន្ថែមពីលើការអវត្តមានពីរបួសរយៈពេលវែងរបស់គ្រូបង្វឹក និងគ្មាន Gregor Kobelដែលរបួស និង Axel Witsel ដែលនឹងអវត្តមានដោយសាររបួសផងដែរ។នៅតែមានសំណួរអំពី Marius Wolf និង Dan-Axel Zagadou ដែលការសម្រេចចិត្តលើការចូលរួមរបស់ពួកគេនឹងត្រូវធ្វើឡើងដោយផ្អែកលើការហ្វឹកកាត់ចុងក្រោយកាលពីថ្ងៃសុក្រ”។

នៅក្នុងព័ត៌មានវិជ្ជមានបន្ថែមទៀត Dortmund នឹងអាចមានការបង្ហាញខ្លួនរបស់ខ្សែបម្រើស្លាប Raphael Guerreiro ដែលបានខកខានការទទួលជ័យជម្នះ ៦-១ របស់ពួកគេលើក្រុម VfL Wolfsburg ដោយសាររបួស។

ក្រុម Bayern Munich ដែលជាក្រុមកំពូលតារាងមាន៧២ពិន្ទុអាចឈ្នះពាន Bundesliga ជាលើកទី១០ជាប់ៗគ្នាជាមួយនឹងជ័យជម្នះលើក្រុមលេខ២ Dortmund ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖