ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធទាំងស្រុងចំពោះការចុះផ្សាព្វផ្សាយរបស់បុគ្គលខិលខូច ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចពិជ័យសេនា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការនគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងនៅរសៀលថ្ងៃសុក្រ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាព្វផ្សាយរបស់បុគ្គលខិលខូច ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចពិជ័យសេនា។ 

ប្រភពដដែលបន្តថា​ គណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេចពិជ័យសេនាដែលមានឈ្មោះថា “ទៀ បាញ់” និងដាក់រូបសម្តេចពិជ័យសេនាជា ប្រូហ្វាល​ ដោយបានផុសខ្លឹមសារ និងយករូបភាពមន្ត្រីនគរបាលជាតិ សរសេរពាក្យពេចន៍មិនសមរម្យ ក្នុងគោលបំណងអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស របស់មន្ត្រីនគរបាលជាតិ ដែលមន្ត្រីទាំងនោះគ្នាមិនបានដឹង និងទាក់ទងបញ្ហាទាំងអស់នេះឡេីយ​ ។ 

បច្ចប្បន្នស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវករណីនេះ ដើម្បីស្វែងរកជនខិលខូចនេះ  មកអនុវត្តតាមនីតិវធីច្បាប់៕

ដោយ​៖ស​ តារា​


ចែករំលែក៖