ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញនៃប៉ុស្ដិ៍ឃុំអូរអណ្ដូងបានឲ្យដឹងថា÷ កាលពីវេលាម៉ោង ១៦និង១៥ នាទី ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ មានករណីយុវជនម្នាក់ប៉ុនប៉ងរំលោភ ទៅលើកុមារីម្នាក់ ដោយឃើញកុមារីជិះកង់ ស្ងាត់ម្នាក់ឯង ស្រាប់តែជនសង្ស័យរត់ទៅអោបពីក្រោយបណ្ដាលឲ្យដួលកង់ រួចកុមារីស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យបានរត់គេចខ្លួន ( មិនបានសម្រេច )ជនសង្ស័យជាជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផង, ករណីនេះស្ថិតនៅចំណុចភូមិ អូរទឹកភ្លាវ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន ។
សមត្តកិច្ចជំនាញមូលដ្ឋានបានបន្តថា÷ជនរងគ្រោះមានឈ្មោះ ម៉ៅ ឆៃណា ភេទ ស្រី អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ចំណែកជនសង្ស័យមានឈ្មោះ យឹង ដូង ភេទ ប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (មុខសញ្ញាប្រើប្រាស់គ្រឿងញៀន)។
បើតាមការរៀបរាប់ពីជនរងគ្រោះប្រាប់មន្ត្រីជំនាញថា÷ មុនពេលកើតហេតុ ខ្លួនបានជិះកង់ដើរលេងជាមួយមិត្ដភក្ដិនៅតាមផ្លូវ លុះ ដល់កន្លែងកើតហេតុ ក៏បានជួបជនសង្ស័យខាងលើ ដែលកំពុងដើរម្នាក់ឯង នឹងបានធ្វើដំណើរតាមក្រោយកុមារីខាងលើ ដោយមិត្តភក្តិរបស់ខ្លួន បានដើរទៅមុនបាត់ នៅពេលដល់កន្លែងស្ងាត់ ជនសង្ស័យខាងលើក៏បានធ្វើសកម្មភាពចាប់ឱបជនរងគ្រោះបណ្ដាលឲ្យដួល ហើយកុមារីរងគ្រោះក៏បានរើបំរាស់ នឹងបានរត់ទៅរកគេឲ្យជួយ ហើយជនសង្ស័យក៏បានរត់គេចខ្លួនទៅ ក្រោយមកសមត្ថកិច្ចជំនាញតាមប្រម៉ាញ់ដល់ម៉ោង២០និង៣០នាទីទើបកម្លាំងប៉ុស្តិ៍ជាមួយកម្លាំងប្រជាការពារធ្វើការឃាត់ខ្លួនជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីបន្តនីតិវិធី ៕
ដោយ៖ស សារ៉េត