ព័ត៌មានទាន់ហេតុការណ៍៖

បុរស​វ័យ​ចំណាស់​ម្នាក់​ តូចចិត្តនឹងជំងឺប្រចាំកាយគិតខ្លីចងកសម្លាប់ខ្លួនឯង

ចែករំលែក៖

      ខេត្តបាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ មានករណីមនុស្សធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯង កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញនេះ​ វេលាម៉ោង១៥និង០០នាទី ស្ថិតត្រង់ចំណុចក្រុមទី៩ ភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ជនរងគ្រោះឈ្មោះ អុី ហ៊ត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលេី ។

របាយការណ៍​ដដែល​ បានបន្តថា​ យោង​តាមការបំភ្លឺរបស់ឈ្មោះ សាន ឡឹង ភេទស្រី អាយុ៦១ឆ្នាំ (ប្រពន្ឋ)នៅថ្ងៃកេីតហេតុស្រាប់តែលឺមាត់ចៅឈ្មោះ ហុន លីមិញ ភេទប្រុស អាយុ១៣ឆ្នាំ បានស្រែកថាពុកៗចងកហើយពេលនោះខ្លួនក៏រត់មក ស្រាប់តែឃើញចៅកំពុងស្រាយចំណងក្រម៉ាចេញពីកប្តីខ្លួននៅនិងបង្អួចផ្ទះហើយ ក៏នាំគ្នាលើកគាត់ដាក់លើគ្រែ ដោយប្តីខ្លួនបានស្លាប់បាត់ហើយ។ ស្ត្រីជាប្រពន្ឋបានបន្តអោយដឹងថា កាលពីអំឡុង១ខែមុនប្តីរបស់ខ្លួនបានទៅព្យាបាលជម្ងឺនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ដោយប៉ុនប៉ងធ្វើអត្តឃាតលេបថ្នាំជាច្រើនគ្រាប់តែត្រូវកូនឃើញទាន់ ក្រោមមូលហេតុមានជម្ងឺប្រចាំកាយទឹកនោមផ្អែមរ៊ាំរៃជាង១០ឆ្នាំមកហើយ។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលេីជនគ្រោះឈ្មោះ អុី ហ៊ត ពិតជាធ្វេីអត្តឃាតសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖សហការី​


ចែករំលែក៖