ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះថា៖ មានករណីមនុស្សធ្វេីអត្តឃាតចងកសម្លាប់ខ្លួនឯង កាលពីថ្ងៃទី២០ ខែឧសភាម្សិលមិញនេះ វេលាម៉ោង១៥និង០០នាទី ស្ថិតត្រង់ចំណុចក្រុមទី៩ ភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ជនរងគ្រោះឈ្មោះ អុី ហ៊ត ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅ ភូមិឃុំកើតហេតុខាងលេី ។
របាយការណ៍ដដែល បានបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ សាន ឡឹង ភេទស្រី អាយុ៦១ឆ្នាំ (ប្រពន្ឋ)នៅថ្ងៃកេីតហេតុស្រាប់តែលឺមាត់ចៅឈ្មោះ ហុន លីមិញ ភេទប្រុស អាយុ១៣ឆ្នាំ បានស្រែកថាពុកៗចងកហើយពេលនោះខ្លួនក៏រត់មក ស្រាប់តែឃើញចៅកំពុងស្រាយចំណងក្រម៉ាចេញពីកប្តីខ្លួននៅនិងបង្អួចផ្ទះហើយ ក៏នាំគ្នាលើកគាត់ដាក់លើគ្រែ ដោយប្តីខ្លួនបានស្លាប់បាត់ហើយ។ ស្ត្រីជាប្រពន្ឋបានបន្តអោយដឹងថា កាលពីអំឡុង១ខែមុនប្តីរបស់ខ្លួនបានទៅព្យាបាលជម្ងឺនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ដោយប៉ុនប៉ងធ្វើអត្តឃាតលេបថ្នាំជាច្រើនគ្រាប់តែត្រូវកូនឃើញទាន់ ក្រោមមូលហេតុមានជម្ងឺប្រចាំកាយទឹកនោមផ្អែមរ៊ាំរៃជាង១០ឆ្នាំមកហើយ។
ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលេីជនគ្រោះឈ្មោះ អុី ហ៊ត ពិតជាធ្វេីអត្តឃាតសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សហការី