ខេត្តកោះកុង ៖ កោះទទឹង គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ដែលនៅជិតកោះឆាន់ និងកោះស្ដេច កោះនេះមានទេសភាពស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី៣១ ខែឧសភា ឆ្នាំ២០២២។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា បើនិយាយពីសម្រស់ធម្មជាតិវិញ គឺអ្វីៗនៅទីនោះហាក់ដូចជាស្ថិតនៅក្នុងសភាពធម្មជាតិសុទ្ធសាធ ដើម្បីទៅកម្សាន្តនៅកោះនេះ យើងអាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោះ។
សូមបញ្ជាក់ថា កោះទទឹងមានទំហំប្រមាណ១គីឡូម៉ែត្រការ៉េ គ្របដណ្ដប់ដោយព្រៃឈើបៃតងស្រស់ សម្រាប់អ្នកចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ ស្ទួចត្រី និងការសម្រាកលំហែរអារម្មណ៌ផ្សេងៗអាចសាកល្បងទៅកម្សាន្តនៅកោះនេះបាន៕
ដោយ៖សហការី