ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីការគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចូលក្រាបបង្គំគាល់ព្រះករុណា និងសម្តេចម៉ែ

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីការចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា របស់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹង ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ក្នុងពេលតែមួយ និងទូលថ្វាយរបាយការណ៍ស្ដីពីសកម្មភាពមនុស្សធម៌រយៈពេល កន្លងមក និងទិសដៅការងារបន្តរបស់កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។

គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, លោកស្រី អាន្នី សុខអាន អនុប្រធាន, លោកស្រី ជឹង សុភាព ឡាវម៉េងឃីន អនុប្រធាន, លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, លោក ពិត ចំណាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងឯកឧត្តម ឌួង អេលីត នាយកពិធីការ។

ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែង ថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះករុណា ព្រះមហាក្ស២ ជាអម្ចាស់ជីវិត លើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជណាគារខ្ញុំស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី ១៨ ខែមិថុនា ខាងមុខនេះ។ MBODIAN RED CROSS ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវព្រះមហាករុណាទិគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត ជាអម្ចាស់ និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជានុរាស្ត្រ ទូទាំងប្រទេស និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យ យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រះរាជូបត្ថម្ភដល់ការ គ្រប់គ្រងបានជោគជ័យជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងតែងតែប្រោសព្រះរាជទាន ជួយគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ព្រះអង្គទាំងទ្វេរ នៅបានប្រោសព្រះរាជូបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗទៀត។ ជាក់ស្ដែងក្នុងឱកាស ទិវា ៨ ឧសភា ឆ្នាំនេះ ព្រះអង្គទាំងទ្វេរ បានប្រោសព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារអាមេរិក។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវរបាយការណ៍ថ្វាយ ព្រះករុណា ព្រះ មហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយបានគូសបញ្ជាក់ថា ៖ “អស់រយៈពេល ៣ឆ្នាំហើយ ដែល កាកបាទ ក្រហមកម្ពុជា ពុំអាចប្រារព្ធមិខ្ទីងអបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភាបាន ដោយសារតែស្ថានភាពជំងឺកូវីដ-១៩។ តែកាកបាទក្រហមកម្ពុជា បានយកឱកាសនៃទិវានេះ អំពាវនាវដល់ សប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ហើយនៅឆ្នាំ២០២២នេះ ថ្នាក់កណ្តាល ទទួលបានថវិកាសារុបរួម គិតជាដុល្លារអាមេរិក ចំនួនជាង ១៦លានដុល្លារ និងរថយន្តចំណុះ ១២កៅអី ចំនួន ២គ្រឿង រួមជាមួយ អង្ករ ភេសជ្ជៈ សម្ភារប្រើប្រាស់មួយចំនួនទៀតផង។ ចំណែកសាខាទាំង ២៥ រាជធានី-ខេត្ត ក៏បានអំពាវនាវស្វែងរកការជួយឧបត្ថម្ភ នៅតាមខេត្តនីមួយៗ និងកំពុងតែទទួលថវិកាជាបន្ត បន្ទាប់ពីសប្បុរសជន។”

ក្នុងរបាយការណ៍ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បានលើកឡើងពី សមិទ្ធផលសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២១ កន្លងទៅ និង ៥ខែដើមឆ្នាំ២០២២នេះ ដែលរួមមាន ៖

១. ការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៖ កាកបាទក្រហមកម្ពុជា បានទម្លាក់ថវិកាបន្ទាន់ និងផ្តល់ជូន សាខានីមួយៗនូវ ថវិកា អង្ករ ម៉ាស់ ដែល អាល់កុល ដើម្បីមន្ត្រី-បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទ ក្រហម ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ ដល់ខ្នងផ្ទះប្រជានុរាស្ត្រ បានជិត ៣លាននាក់ និងផ្សព្វផ្សាយចល័ត តាមមេក្រូ ព្រមទាំងធ្វើសកម្មភាពមិត្ត-អប់រំមិត្ត និងបំផុសចលនាឱ្យប្រជានុរាស្ត្រចូលរួមក្នុងការចាក់វ៉ាក់សាំង។ លើសពីនេះទៅទៀត កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយដល់អ្នកនៅក្នុងតំបន់បិទខ្ទប់បានជាង ១១ម៉ឺនគ្រួសារ និងបានផ្ដល់ថវិកាដល់ប្រតិបត្តិការសហព័ន្ធអន្តរជាតិ នៅប្រទេសនេប៉ាល់ ៥ម៉ឺនដុល្លារ បានឧបត្ថម្ភទៅកាកបាទក្រហមវៀតណាម ១០ម៉ឺនដុល្លារ និង ១០ម៉ឺនដុល្លារទៀត ជូនទៅកាកបាទក្រហម មីយ៉ាន់ម៉ា។

ក្នុងកម្ពុជា។ ហមកម្ពុជា ២. សមិទ្ធផលសម្រេចបាន តាមវិស័យអាទិភាពទាំង៤៖ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយ ជូនគ្រួសាររងគ្រោះដោយធម្មជាតិ និងចាស់ឥតទីពឹង កុមារកំព្រា អ្នកពិការ ស្ត្រីមេម៉ាយ ជនជាតិភាគតិច ។ នៅជនបទដាច់ស្រយាលបានជិត ១៤ ម៉ឺនគ្រួសារ, បានចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ បានអប់រំ RED CROSS ផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្គ្រាម។ ក្នុងវិស័យសុខភាពវិញ កាកបាទ ក្រហមកម្ពុជា បាននិងកំពុងបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋមជិត ១ម៉ឺននាក់ រៀងរាល់ឆ្នាំ, បាននិង កំពុងផ្ដោតលើសុខភាពស្ត្រី កុមារ និងអ្នកផ្ទុកមេរោគអេដស៍ ដែលក្នុងនោះបានឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា, បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ, បានសួរសុខទុក្ខស្ត្រី មានផ្ទៃពោះ និងឆ្លងទន្លេរួច រាប់ពាន់គ្រួសារ និងផ្សព្វផ្សាយជាប្រចាំតាមប្រព័ន្ធព័ត៌មានក្នុងកិច្ចខិតខំបញ្ចប់ បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងកាត់បន្ថយមរណភាពមាតា និងទារកក្នុងពេលសម្រាល។ ក្នុងកិច្ចការមួយនេះ កាកបាទក្រហមកម្ពុជា បានចងក្រងរបាយការណ៍ប្រចាំឆ្នាំដោយឡែកមួយ ផ្ញើជូនទៅអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។ ក្នុងផ្នែកសុខុមាលភាពសង្គមវិញ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភ ដល់អង្គការចំនួន ១០ ដែលមានអ្នកទទួលផល សារុបប្រមាណ១ម៉ឺននាក់។ រីឯការដោះស្រាយផ្ទះវិញ សម្រេចបានចំនួន ៧៩២ខ្នង ក្នុងនោះ ៦២៨ខ្នង បានកសាងជូន អតីតយុទ្ធជនកម្ពុជាក្រីក្រនៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ ដែលមួយគ្រួសារៗ ត្រូវចំណាយជាង ៦ពាន់ដុល្លារ គិតទាំងថ្ល ផ្ទះ បង្គន់ អណ្ដូង ដាំដើមឈើ និងសម្ភារៈសង្កត់ផ្ទះ ៣៣មុខ, បានខួងអណ្តូងស្នប់នៅជនបទ ចំនួន ២៥៨, បានសាងសង់បង្គន់អនាម័យ ជាង ១ពាន់បន្ទប់, កន្លែងលាងដៃចំនួន ៦៥ និងផ្តល់ប្រាក់កម្ចីឥតការប្រាក់ បានចំនួន ៥៧២ គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីន។

៣. ទិសដៅអនុវត្តបន្ត៖ កាកបាទក្រហមកម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងអនុវត្តផែនការអភិវឌ្ឍឆ្នាំទី២ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមរយៈ ការបន្តពង្រឹងសមត្ថភាព សាខាទាំង២៥រាជធានី-ខេត្ត អនុសាខា១៩៧ តាមក្រុង-ស្រុក អ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ យុវជនកាកបាទ ក្រហមកម្ពុជាជាង ២ម៉ឺននាក់ តាមទិសវិមជ្ឈការ-វិសហមជ្ឈការ ក្នុងប្រតិបត្តិការតាមវិស័យអាទិភាព៖ (១). ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ (២). សុខភាព និងការថែទាំសុខភាពក្នុង សហគមន៍ (៣). ការលើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ វប្បធម៌អហិង្សា និងសន្តិភាព (៤). ការអភិវឌ្ឍស្ថាប័ន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា កំពុងត្រៀមលក្ខណៈធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ ថ្នាក់ដឹកនាំសមាគមជាតិអាស៊ី-អាគ្នេយ៍នៅឆ្នាំ២០២៣ ខាងមុខនេះ។

បន្ទាប់ពីទ្រង់ព្រះសណ្តាប់របាយការណ៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចមក ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូដែលបានចូលក្រាបថ្វាយបង្គំគាល់ជាទៀងទាត់ជារៀងរាល់ឆ្នាំ និងទូល ថ្វាយនូវរបាយការណ៍យ៉ាងក្បោះក្បាយស្តីពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះសុវណ្ណកោតសរសើរ ចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពចូលរួមដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ដែលសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា មិន ត្រឹមតែក្នុងការងារជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់វប្បធម៌ បន្ទ ព្រះពុទ្ធសាសនានៅកម្ពុជាទៀតផង។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានកោតសរសើរអំពីជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការកែប្រែមន្ទីរពេទ្យហ្លួងម៉ឱ្យទៅជាកន្លែងសម្រាប់ការព្យាបាលជំងឺមហារី និងដោះស្រាយសេចក្តីត្រូវការចំពោះមុខខាងផ្នែកសុខភាពរបស់ប្រជានុរាស្ត្រទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូងបានមានព្រះបន្ទូលកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងសកម្មភាពមនុស្សធម៌ ធ្វើឱ្យមន្ដ្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់មានសកម្មភាពដូច ភ្លៀងរលឹមជារៀងរាល់ថ្ងៃ។

ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យមានជោគជ័យក្នុងការបន្តដឹកនាំបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ដើម្បី ប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងទ្វេ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយអំណរ ព្រះរាជគុណចំពោះព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលរបស់ ព្រះករុណា ព្រះមហាក្សត ជាអម្ចាស់ជីវិតលើត្បូង នៅតាមរាជធានី-ខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្តេជ្ញាដង្ហែតាមលំអានព្រះរាជវីរៈគំរូ និងព្រះរាជតម្រិះដ៏ប្រពៃថ្លៃថ្លានៃ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជារៀងដរាបតទៅ។

ក្នុងឱកាសនោះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នូវថវិកាចំនួន ៥០ម៉ឺនដុល្លារ និងថ្វាយ ហ្លួងម៉ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវថវិកា ៥០ម៉ឺនដុល្លារ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្ស ធម៌ដ៏ប្រពៃថ្លៃថ្លានៃព្រះអង្គទាំងទ្វេផងដែរ។

បន្ទាប់ពីពិធីសវនការនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជ ហឫទ័យប្រោសប្រទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ ថតរូបអនុស្សាវរីយ៍ ផងដែរ៕ 

ដោយ ៖ សិលា


ចែករំលែក៖