ខេត្តរតនគិរី ៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១ និង៤៥នាទីយប់ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងអធិការនគរបាលក្រុងបានលុង បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញាពាក់ពន្ធ័ករណីគ្រឿងញៀននៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សមត្ថកិច្ចនគរ បាលក្រុងបានលុងបានដកហូតសម្ភារៈពាក់ព័ន្ធបទ ល្មើសគ្រឿងញៀន និងនាំខ្លួនជនសង្ស័យយកមកអធិការដ្ឋានដើម្បីអនុវត្តនីតិវិធីបន្ត។ ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ធំ សុធា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
២.ឈ្មោះ សំអាត សំអុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្ត រតនគិរី ។
៣.ឈ្មោះ អ៊ុំ នឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបាលុងខេត្តរតនគិរី។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងដកហូតរួមមាន ៖
១.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
២.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
៣.ទូរស័ព្ទអិនចុចពិលចំនួន០២គ្រឿង
៤.ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។
នៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុងដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា