ក្រោយពេលរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសតំបន់អឺរ៉ុប ក្រុមហ៊ុនប្រេង ឧស្ម័នរុស្ស៊ី Gazprom នៅថ្ងៃទី៩ខែមិថុនា បានប្រកាសថា នឹងមិនកាត់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសក្នុងតំបន់អឺរ៉ុបទៀតនោះឡើយ ដោយសារតែ ប្រទេសទាំងនោះបានព្រមព្រៀងទូទាត់តម្លៃឧស្ម័នដោយប្រាក់រុស្ស៊ី ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសថា «ប្រព័ន្ធទូទាត់តម្លៃឧស្ម័នដោយប្រាក់រុស្ស៊ីកំពុងតែដំណើរការយ៉ាងរលូន ។ យើងកំពុងតែធ្វើការជាមួយអតិថិជន ដែលបានទូទាត់តម្លៃប្រេងតាមការចង់បានរបស់រុស្ស៊ី ។
លោក Dmitry Peskov បានប្រកាសថា រុស្ស៊ីនឹងមិនកាត់ការផ្គត់ផ្គង់ដល់អតិថិជនទៀតឡើយក្រោយពេលប្រទសទាំងនោះយល់ព្រមទូទាត់តាមរយៈប្រាក់រុស្ស៊ី ។ លោកបន្តទៀតថា បណ្តាក្រុមហ៊ុនដែលត្រូវរុស្ស៊ីកាត់ការផ្គត់ផ្គង់លែងមានទៀតហើយ ក្រោយពីព្រមតាមសំណើរបស់រុស្ស៊ី។
កាលពីចុងខែមីនា ប្រធានាធិបតីរុស្ស៊ី លោកពូទីនបានចុះហត្ថលេខា លើបទបញ្ជាឱ្យទូទាត់តម្លៃឧស្ម័នហ្គាសដោយប្រាក់រុស្ស៊ីសម្រាប់ប្រទេសមិនជិតស្និទ្ធ ចាប់តាំងពីថ្ងៃទី១ខែមេសា ហើយបើប្រទេសណាមិនព្រមទូទាត់នោះនឹងត្រូវកាត់ផ្តាច់ការផ្គត់ផ្គង់៕ ដោយ៖ ធីរីណា
រូបថត ៖ VNF