ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ ចុះ​បិទ​ទីតាំង​អ៉ីនធេីណេត​មួយកន្លែង​សង្ស័យ​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់​

ចែករំលែក៖

ភ្នំពេញ៖​ បេី​តាមការបញ្ជាក់ពី​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​ថ្លែង​ឱ្យ​ដឹងនៅ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ​ថា៖​ លោក​ បានចាត់ឱ្យ​លោក ចាប ឌី​ណា នាយក​រដ្ឋបាលខណ្ឌដូនពេញ ដឹកនាំ​កម្លាំងចម្រុះចុះ​ត្រួតពិនិត្យ ទីតាំងផ្ទះបេីក​អ៉ីនធេីណេត​​មួយកន្លែង​ លេខ៥១Eo -៥៣Eo ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដែល​សង្ស័យ​ថាមាន​បង្កប់​ល្បែងស៊ីសងខុសច្បាប់ ។​ បន្ទាប់ពី​បានទទួល​បាន​សេចក្តី​រាយការណ៍​ពីប្រជាពលរដ្ឋរស់នៅក្បែរនោះ​ កាលពីព្រលប់​ថ្ងៃទី​៩ ខែមិថុនា​ម្សិលមិញ​នេះ។ 

​លោក​ សុខ​ ពេញវុធ​ បានបញ្ជាក់បន្ថែមថា​ នៅពេល​ក្រុមការងារ ចុះទៅ​ដល់ ពិនិត្យឃើញថា ទៅ​ទីតាំង​ខាងលើ បាន​បើក​អាជីវកម្ម​អ៊ីនធឺណិត និង​មានការ​ជួបជុំគ្នា​អ៊ូអរ ក្រុមការងារ ក៏បាន​អប់រំ ណែនាំ​ពួកគាត់ ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ដោយ​មិន​អនុញ្ញាត ឲ្យ​បន្ត​ការជួបជុំ នៅ​ទីតាំង​ខាងលើ​នោះទេ​។​

​ជាក់ស្ដែង​ជា​លទ្ធផល កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌ​ បាន​ដកហូត​សម្ភារសង្ស័យ​បំរើ​ឲ្យ​អាជីវកម្ម អន​ឡាញ​ខុសច្បាប់ មួយចំនួន យកទៅ​រក្សាទុក នៅ​សាលាខណ្ឌ​ដូនពេញ​។ 

ជាមួយគ្នានោះ​ ក្រុមការងារ ក៏​សម្រេចបិទ​ទីតាំងខាងលើនេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម អ៊ីនធឺណិត​ទៀតឡើយ​។ ក្នុងនោះ បើ​អាជ្ញាធរ​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ម្តងទៀត ឃើញថាមានការ​លបលួច​ប្រព្រឹត្ត​នោះ អាជ្ញាធរ​ និងសមត្ថកិច្ចជំនាញ​ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ឃាត់ខ្លួន​មនុស្ស និង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ​ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖សហការី​


ចែករំលែក៖