ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកមាផឹកស្រាស្រវឹងប៉ុនប៉ងចាប់រំលោភក្មួយស្រីមិនបានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នគរបាលបញ្ជូនខ្លួនឪពុកមាប៉ុនប៉ងចាប់រំលោភក្មួយបង្កើតរបស់ខ្លួនមិនបានសម្រេចនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ឡឹក គឹមសាន ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក  បានផឹកស្រាស្រវឹងប៉ងចាប់ក្មួយស្រីរបស់ខ្លួនឈ្មោះ ទ ច រ អាយុ១៣ឆ្នាំ នៅផ្ទះជាមួយគ្នា ប៉ុនប៉ងរំលោភសេពសន្ថវៈ ហើយត្រូវបាននគរបាលមូលដ្ឋានចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មាននៅវេលាម៉ោង១០យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក 

លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យនិងប្រពន្ធ ម្តាយនិងឪពុកក្មេងស្រីរងគ្រោះឲ្យមកស្នាក់នៅនឹងផ្ទះ ដើម្បីជួយមើលការខុសត្រូវក្មួយស្រី ព្រោះគាត់រវល់ទៅធ្វើការនៅប្រទេសថៃ ។ នៅយប់កើតហេតុ ជនសង្ស័យមកពីស៊ីឈ្នួលបាញ់ដំឡូងមី ក៏ជួបជុំមិត្តភក្តិនាំគ្នាផឹកស្រាស អស់ចំនួន១០លីត្រ រួចក៏បែកគ្នាទៅផ្ទះរៀងៗខ្លួន ។ជនសង្ស័ពេលមកដល់ផ្ទះមិនបានទៅដេកជាមួយប្រពន្ធនៅក្រោមផ្ទះទេ បែរជាឡើង ទៅលើផ្ទះ ធ្វើសកម្មភាពចូលក្នុងមុងអោបថើប និងសម្រាតខោក្មេងស្រីរងគ្រោះប៉ុនប៉ងរំលោភ តែត្រូវបានជនរងគ្រោះ រើបំរាស់ រត់គេចខ្លួនផុត ហើយនិយាយប្រាប់ជីដូន បន្ទាប់មកជីដូនក្មេងស្រីរងគ្រោះបានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភ្នំដីចាប់ខ្លួនជនសង្ស័យមកសាកសួរ ។ជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានប្រព្រឹត្តទង្វើមិនគប្បីទៅលើក្មួយស្រីរបស់ខ្លួន ដូចការចោទប្រកាន់របស់ម្តាយក្មេក(ជីដូនក្មេងស្រីរងគ្រោះ)បានប្តឹងនោះមែន ព្រោះនៅយប់នោះគេស្រវឹងស្រា សខ្លាំង ។

ជនសង្ស័យនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖