ភ្នំពេញ៖ នេះបើយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បណ្តាលឱ្យមនុស្សស្លាប់៦នាក់(ស្រី១នាក់) របួសធ្ងន់១០នាក់(ស្រី៤នាក់) របួសស្រាល ៣នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមិថុនា បានគូសបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសចំនួន១៩នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១០លើក។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! ៕
ដោយ៖សហការី(រូបភាព៖ ឯកសារ)