ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត NISSAN NAVARA បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយបណ្តាលឱ្យរងរបួសមនុស្សពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើររួមដំណើរជាមួយស្ត្រីម្នាក់ទៀតបានបើករថយន្តNISSAN NAVARA  មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹងបណ្ដាលឱ្យរថយន្តខូចខ្ទេចមួយកំណាត់មុខ និងរងរបួសទាំងពីរ នាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយផ្នែក ខាងកើត តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្ត NISSAN NAVARA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខស្វាយរៀង2A-2878ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្នរថយន្តក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹង បណ្ដាលឱ្យរងរបួសទាំងពីរនាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ រីឯបង្កាន់ដៃស្ពានរងការខូចខាតបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖