ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបតាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

  ភ្នំពេញ ៖ នៅថ្ងៃទី​ ២០ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទី កំលាំងជំនាញខណ្ឌបានសហការ ជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលសង្កែ១ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះ សោម ផានិត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ ៤៣៣k ផ្លូវលំ ក្រុម៤ ភូមិទួលសំពៅ  សង្កាត់ ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ សន្តិសុខឯកជន។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១២៧៨ ដចន. ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរ ឈ្មោះ ហន សុខេមរិន និង ដីកាបង្គាប់ឱ្យចាប់ខ្លួន ឃុំខ្លួនលេខ ២៦១ «ច»ដចន ចះុថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១របស់ចៅក្រមជំនុំជម្រះ ឈ្មោះ ធ្ធាំ ប៊ុណ្ណា។

    បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖