ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ចូលចិត្ដផឹកស្រាប៉ះពាល់ដល់សរសៃប្រសាទ បែរជាទៅធ្វើអត្តឃាតសម្លាប់ខ្លួនដោយចង.ក

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ផឹកស្រាច្រើនពេក ធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ បានធ្វើឱ្យបុរសម្នាក់ មានការគិតខ្លី រហូតដល់ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយចងក ស្លាប់បាត់បង់ជីវិត ។

 មន្រ្ដីនគរបាលស្រុកអន្លង់វែងបានឱ្យដឹងថា  ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៥៖០០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២  មានករណីធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន កើតឡើងនៅក្នុង ភូមិគោគសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សពជនរងគ្រោះ ឈ្មោះ រួន រេត ភេទប្រុសអាយុ២៣ឆ្នាំ មានមុខរបរធ្វើស្រែ រស់នៅក្នុងភូមិកើតហេតុខាងលើ។ បានយកខ្សែអង្រឹងពណ៌ខៀវ ប្រវែង ៣ម៉ែត្រ ទៅចង.កជាប់ជាមួយធ្នឹមផ្ទះកម្ពស់ ០២ម៉ែត្របណ្តាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។

មូលហេតុ បណ្តាលមកពីផឹកស្រាច្រើន ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ទើបគិតខ្លីចងកសម្លាប់ខ្លួនតែម្ដង។

ក្រោយពីសមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យជំនាញ ត្រួតពិនិត្យធ្វើកោសល្យវិច័យ បានបញ្ជាក់ឱ្យដឹងថា សពជនរងគ្រោះពិតជាបានស្លាប់ដោយសារការចង.កសម្លាប់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានប្រគល់ឱ្យ
ក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ប៉ែន នួន


ចែករំលែក៖