ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅល្ងាចថ្ងៃអាទិត្យទី០៣ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកបាណន់ បានឃាត់ខ្លួនមនុស្ស០២នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនខុសច្បាប់ នៅចំណុចដំណាក់ត្រសក់ ភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងជំនាញបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ម្នាក់ឈ្មោះញុិប សុខន ហៅគឹ ភេទប្រុស អាយុ ៣២ឆ្នាំជនជាតិខ្មែរ រស់នៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង និងឈ្មោះសុីន ចិន្តា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិច្រាំងបាក់ ឃុំឃ្លាំងមាស ស្រុកបរវេលខេត្តបាត់ដំបងដូចគ្នា ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ច្រកក្នុងទុយោបឺតចំនួន៤៥កំណាត់,សម្ភារៈពាកព័ន្ធសម្រាប់ប្រើប្រាស់គ្រឿង ញៀនមួយចំនួន ,ទូរស័ព្ទដៃ ០២គ្រឿងនិង ម៉ូតូចំនួន០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់និងវត្ថុតាងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាណន់ ដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕
ដោយ៖សហការី