ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់សហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបមក លោកឧកញ៉ា លោក លោកស្រីម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ស្នើសហការផ្សព្វផ្សាយ បំផ្ទុះព្រឹត្តិការណ៏រាប់ថយក្រោយ ៣០០ថ្ងៃ ឆ្ពោះទៅ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។ ដោយយោងៈ លិខិតលេខ១២១/២២ស.ណ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីមានប្រសាសន៍ថា,  ខ្ញុំសូមជម្រាបជូន លោកឧកញ៉ា លោក លោកសី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ គឺជាព្រឹត្តិការណ៍រាប់ថយក្រោយ ៣០០ថ្ងៃឆ្ពោះទៅ SEA Games- ASEAN Para Games 2023 ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ ដូច្នេះដើម្បីបើកមហាព្រឹត្តិការណ៍ផ្សព្វផ្សាយជាតិនៅទូទាំងប្រទេស ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games 2023 ខ្ញុំសូមម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់សហការអនុវត្តដូចខាងក្រោម៖

១-ផ្សព្វផ្សាយបំផ្ទុះព្រឹត្តិការណ៍ទូទាំងប្រទេស ” ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍ ៣០០ ថ្ងៃនោះ  SEA Games-ASEAN Para Games 2023 * នៅថ្ងៃតែមួយគឺ ថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ៥:០០ នាទីព្រឹកតទៅ។ 

២-ក្រោយថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបន្តផ្សព្វផ្សាយជាអតិប្បរមាដដែល រហូតដល់មានការណែនាំជាថ្មី។

សូមជូនភា្ជប់មកជាមួយនូវ ក្លិបវីដេអូខ្លី និងផ្ទាំងរូបភាពផ្សព្វផ្សាយផ្លូវការរបស់គណៈកម្មាធិការជាតិ CAMSOC សម្រាប់ធ្វើការផ្សព្វផ្សាយ។ ក្រសួងព័ត៌មានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកឧកញ៉ា លោក លោកសី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នឹងសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះមានប្រសិទ្ធភាពខ្ពស់បំផុត។ សូុំ លោកឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានដ៏កក់ក្ដៅពីខ្ញុំ ៕

ដោយ ៖ សិលា


ចែករំលែក៖