ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

    ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទ) កាលពីវេលាម៉ោងប្រហែល១៦និង៣០នាទី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ហេីយព្យាយាមគេចខ្លួនរហូតមកដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី​ទើបសមត្ថកិច្ចឃាត់ខ្លួនបាននៅចំណុចតាមផ្លូវបេតុង ក្នុងភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

    យោងតាមរបាយការណ៍របស់លោកអធិការនគរបាលខណ្ឌកំបូលបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ សុខ សុខា ហៅឆេះ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាកេរិ៍្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន ហើយមានសារធាតុញៀន), ទី២-ឈ្មោះ មឿន សុពិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន មានសារធាតុញៀន) និងទី៣-ឈ្មោះ ប៉ោ លីហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន  គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២១ឆ្នាំ។

    បច្ចុប្បន្នសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖