ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង ដារ៉ា ៖ ស្រ្តីដល់ថ្ងៃឆ្លងទន្លេគ្មានទីពឹង…

ចែករំលែក៖

ភ្នំពេញ ៖ តើជួយគាត់ធ្វើអោយគាត់ទម្លាប់កាន់តែអាក្រក់?ឬខ្លាចអ្នកដទៃសុំអោយជួយដែរ តែយេីងធ្វេីមិនបានគ្រប់គ្នា?  នេះជាការថ្លែងរបស់ លោក ដួងតារារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការបានថ្លែងថា, ប្អូនស្រីមានអាជីពលក់បង្អែមបន្តិចបន្តួចនៅក្បែរផ្សារចាស់ បានប្រាប់ខ្ញុំថាគាត់នឹងសម្រាលកូននៅថ្ងៃទី ១២ ខែកក្កដានេះ។ គាត់ថា​ គាត់នៅសល់លុយប្រមាណជាង១០ដុល្លារ​ មិនមានលទ្ធភាពសម្រាលកូន ហើយក៏ដាច់ចិត្តសុំជំនួយខ្ញុំ​ ដោយឆែកលេខតាមអនឡាញ។ 

លោក ដួងតារា បានបញ្ជាក់ទៀតថា, ខ្ញុំមិនមែនជាឧកញ៉ា ហើយក៏មិនមែនជាបិតាសប្បុរសធម៌អី្វដែរ ប៉ុន្តែធ្វើចិត្តដាច់មិនបាន ហើយក៏មិនអាចធ្មេចភ្នែកទុកអោយម្តាយនិងកូនអស់សង្ឃឹមដែរ។ ខ្ញុំបានពិភាក្សាជាមួយក្រុមមិត្តភ័ក្តិមួយចំនួន… យើងក៏បានចាត់ចែងរៀបចំទីកន្លែងមួយសមរម្យមួយអោយគាត់បានស្នាក់នៅសម្រាលកូន។ 

មិនទាន់ដល់ថ្ងៃទី ១២​ ខែកក្កដាផង កូនស្រីក៏បានកើតហើយកាល ពីម្សិលមិញមានសុខភាពល្អ។ ប៉ុន្តែម្តាយត្រូវបានឆ្លងកាត់ការវះកាត់ទើបអាចសម្រាលកូនបាន។ ប្រសិនបើមិនបានជួយគាត់ទាន់ពេលទេ តើអាចមានអ្វីនឹងកើតមានឡើងខ្លះ? ក្នុងចិត្តម្តាយគឺរង់ចាំសម្រាលនៅថ្ងៃទី ១២ កក្កដា ឯណោះ។

ទោះក្នុងស្ថានភាព​ និងកាលៈទេសៈបែបណាក៏ដោយ ការមើលគ្នាក្នុងផ្លូវល្អប្រកបដោយគុណធម៌គឺនឹងនាំមកនូវសន្តិភាពផ្លូវចិត្ត​ និងក្តីសុខកាន់តែច្រើនទាំងសម្រាប់ខ្លួនយើងផ្ទាល់ និងសម្រាប់អ្នកនៅជុំវិញយើងផង ព្រមទាំងសង្គមជាតិយើងទាំងមូល។ មិនចាំបាច់ទាល់តែក្លាយជាអ្នកមាន ឬជាអ្នកធំទើបយើងធ្វើបាន នោះឡើយ គឺយើងត្រូវមានអំពើល្អប្រកបដោយគុណធម៌ចាប់ពីថ្ងៃនេះ។

អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖