ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យ៧នាក់ស្តីពីករណីលួចមានស្ថានទម្ងន់ទោស(គំរាមធាក់ប្លន់យកម៉ូតូ)

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួនជនសង្ស័យ៧នាក់និងស្រាវជ្រាវរកបក្ខពួកសេសសល់ព្រមទាំងម៉ូតូជនរងគ្រោះក្រោយពីគំរាមធាក់ប្លន់យកម៉ូតូ នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង៣៖០០នាទីទៀបភ្លឺនៅចំណុចក្បែរហ្គ្រេនភ្នំពេញផ្លូវលេខ១៣០០ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ យូ វួន ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ១១៩C ផ្លបេតុង ក្រុមទី២៧ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

    ចំណែកជនសង្ស័យទាំង៧នាក់រួមមាន៖

១-ឈ្មោះ ង៉ែត ម៉េងហុង ភេទប្រុសអាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំភូមិស្វាយ ស្រុកពញាឮ ខេត្តកណ្តាលមុខរបរគ្មាន(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។

២-ឈ្មោះ ខា ប៊ុនសៀម ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១០ ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។

៣-ឈ្មោះ ម៉ម សំណាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន) អវិជ្ជមានកូវីដ។

៤-ឈ្មោះ ណា សៃហ្វុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។

៥-ឈ្មោះ ហេង ណាំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាកនៅបន្ទប់ជួល ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។

៦-ឈ្មោះ ផៃ រក្សា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។

៧-ឈ្មោះ មាស សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវ៧៩ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។

     សម្ភារដកហូតរួមមាន៖

១-ម៉ូតូហុងដាឌ្រីម C១២៥មួយគ្រឿងពាក់ស្លាកលេខរតនគិរី1F-៣៤៦០ ពណ៌ខ្មៅ។

២-ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HC-4064។

    សម្ភារបាត់បង់មាន៖

១-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 

ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភព1JA-2890។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវលេខ១៣០០ពីកើតទៅលិចទៅធ្វើការនៅហ្គ្រេនភ្នំពេញ  ពេលមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យ៦ទៅ៨នាក់ជិះម៉ូតូ៣ទៅ៤គ្រឿងមកអែបជនរងគ្រោះរួចបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូជនរងគ្រោះបណ្តាលឱ្យដួល ពេលនោះជនរងគ្រោះមានការភ័យខ្លាចក៏រត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យបានលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។

លុះមកដល់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៣ទៀបភ្លឺ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ៨នាក់ខាងលើនៅចំណុចផ្លូវលេខ៥៨៩ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

    ចំពោះមុខ សមត្ថកិច្ចជំនាញនៃអធិការដ្ឋានកំពុងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែមនិងរកកន្លែងទិញម៉ូតូរបស់ជនរងគ្រោះដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

ដោយ ៖ ជីណា


ចែករំលែក៖