ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកនិងផ្តល់ទីតាំងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមរបាយការណ៍​របស់​អធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​ និងផ្ដល់ទីតាំងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

    ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទីនៅចំណុចផ្ទះទុកចោល តាមផ្លូវលំ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨​ ខែកក្កដា​នេះថា៖ ជនសង្ស័យ ឈ្មោះ សេង សុផល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះទុកចោល តាមផ្លូវលំ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

   សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២ថង់តូច,សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

    បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

ដោយ​៖អរុណ​រះ


ចែករំលែក៖