ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅក្នុងដីដំបូក

ចែករំលែក៖

ខេត្តបាត់ដំបង៖ ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់នៅពេលចុះកាយដីដំបូកស្រែ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង ០១និង០០នាទី ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២២ មានប្រជាពលរដ្ឌ ឈ្មោះ សឿន សានភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិបួរសង្រ្គាច  ឃុំឃ្លាំងមាស ស្រុក បវេល ខេត្តបាត់ដំបង ខណៈដែលចុះកាយដីដំបូកស្រែ ក៏ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន ០៨គ្រាប់រួចបានរាយការណ៍មកកាន់សមត្ថកិច្ច។

  ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យនិងប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន ០៨គ្រាប់ក្នុងនោះមាន ៖ – គ្រាប់បេ ៤០ ចំនួន០១គ្រាប់  , គ្រាប់បេ ៤១ ចំនួន០២គ្រាប់  , គ្រាប់ឡង់ ចំនួន០១គ្រាប់ , គ្រាប់៦០ ចំនួន០១ គ្រាប់  , គ្រាប់៨០ ចំនួន០២គ្រាប់  , គ្រាប់មីន ៦៩ ចំនួន០១គ្រាប់  បន្ទាប់មកក៏បានប្រគល់ឱ្យស៊ីម៉ាក់បន្តដើម្បីយកទៅកំទេចចោល ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖