ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងទំនើងមួយក្រុមត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីកាន់កាប់អាវុធខុសច្បាប់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកកៀនស្វាយ បង្រ្កាបក្មេងទំនើងមួយក្រុមជាបន្តបន្ទាប់គ្នា យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ករណីនេះបានកើតឡើង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៥និង៣០នាទី នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។   

    មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យមានគ្នា១៥នាក់ ទី១.ឈ្មោះ ហេង រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយរលំ ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),២.ឈ្មោះ អ៉ំ បូរិន ហៅម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),៣.ឈ្មោះ យ៉ត ចន្ទដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),៤.ឈ្មោះ យ៉ុន ប៊ុនណារ៉ូ ហៅយក្ស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),៥.ឈ្មោះ រឿន ភក្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន),៦.ឈ្មោះ ខេម សុខម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),៧.ឈ្មោះ សុខរឿន ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ្រៃរយោង ឃ៉ំកណ្តោក ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន),៨.ឈ្មោះ អឿន វណ្ណី ហៅក្នយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន),៩.ឈ្មោះ ឃី វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),១០.ឈ្មោះ នី ឆៃយ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិថ្មី សង្កាត់ព្រែករាំង១ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),១១.ឈ្មោះ ទ្រី ធារិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),១២.ឈ្មោះ អ៉ីម គីមសេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មករ មានទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន),១៣.ឈ្មោះ យ៉ុង សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅភូមិព្រែកសំរោងបី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។ចំណែកជនសង្ស័យ២នាក់ទៀតឈ្មោះ គន់ ប៊ី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (គេចខ្លួន)និងឈ្មោះ ឆិត សុខដា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គេចខ្លួន)។

សម្ភារៈចាប់យករួមមាន ៖

១.ម៉ូតូ០១គ្រឿង ម៉ាក Smash V ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1S-1742។

២.ម៉ូតូ០១គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AK-6203 ផលិតឆ្នាំ២០២០។

៣.ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1AK-2676 ផលិតឆ្នាំ២០២១។

៤.ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1I-8687 ផលិតឆ្នាំ២០០៨។

៥.ម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 1AP-7900 ផលិតឆ្នាំ២០២២។

៦.ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Huawei ពណ៌ទឹកប្រាក់ (ខូច)។

៧.ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPhone ០១គ្រឿង (ខូច)។

៨.ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៌ខៀវ។

៩.វិទ្យុទាក់ទង ០១គ្រឿង(ខូច)។

១០.កាមេរ៉ា ចំនួន០២គ្រឿង (ខូច)។

១១.ក្រាមពណ៌ស ចំនួន០៦កញ្ចប់តូច និង០១កញ្ចប់ធំ។

១២.កូនសោ ដោះ០១។

១៣.កាំបិតផ្លែដែក ដងជ័រ ចំនួន០៦ដើម។

១៤.ដែកគាស់ ប្រវែង០,៥៣ម៉ែត្រ ០១ដើម។

១៥.ញញួរ ដងដែកប្រវែង០,២៨ម៉ែត្រ ០១ដើម។

១៦.សោរសម្រាប់ដោះកង់រថយន្ដប្រវែង០,៤៦ម៉ែត្រ ០១ដើម។

១៧.ដែកឆាប ដងឈើ ប្រវែង២០សង់ទីម៉ែត្រ ០១។

១៨.កន្រ្តៃកាត់ ០១និងកូនសោរ ០៣។

១៩.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

២០.ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ កណ្តាល 1Z-5925។

     ករណីនេះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖