ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ចំនួន​១៧​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៧​នាក់​

ចែករំលែក៖

​ភ្នំពេញ​ ៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ជនសង្ស័យ​ចំនួន៣៧នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ងង្ក្រាបបទល្មើស​គ្រឿងញៀន​ចំនួន៣៦ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៦​ ខែកក្កដា​នេះ​ ។​

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៦​នាក់​ រួម​មាន​ ៖​ +​ជួញដូរ​ ៥​ករណី​ ឃាត់​ ៦​នាក់​ +​ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៣​នាក់​ +​ប្រើប្រាស់​ ១០​ករណី​ ឃាត់​ ២៧​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៦​ ខែកក្កដា​ រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៩,៣៩​ក្រាម​ និង​១​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៨​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ប្រើប្រាស់​ ៥​ករណី​ ឃាត់​ ១២​នាក់​ ចាប់​យក​Ice​ ០,២៦​ក្រាម​។​

២​ /​ បន្ទាយ​មាន​ជ័យ​៖​ ជួញដូរ​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២,៧៤​ក្រាម​។​ 

៣​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៤,២៧​ក្រាម​។​ 

៤​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ៣​ករណី​ ឃាត់​ ៥​នាក់​។​ 

៥​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១,១៣​ក្រាម​។​ 

៦​ /​ កណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ១​នាក់​ ចាប់​យក​Ice​ ១,២៥​ក្រាម​។​ 

៧​ /​ សៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៩​នាក់​។​ 

៨​ /​ ត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​ ។

គ្រឿងញៀនបានបំផ្លិចបំផ្លាញសុខភាពរបស់អ្នកហើយសូមជៀសវាងឲ្យឆ្ងាយពីវា ៕ ដោយ៖អរុណរះ

រូបភាព៖ ឯកសារ


ចែករំលែក៖