ភ្នំពេញ ៖ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវ OCIC ក្រុមទី៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ។ ជនរងគ្រោះឈ្មោះ យ៉ោក រឺណា ភេទស្រី ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។
សមត្ថកិច្ចបានបញ្ជាក់ថា, ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់៖
១-ឈ្មោះ អន វិសាល ភេទប្រុស អាយុ ២០ឆ្នំា ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ បុគ្គលិករត់តុ (មានផ្ទុកសារធាតុញៀន)។
២-ឈ្មោះ ហេង ស៊ីថន ភេទប្រុស អាយុ ២១ឆ្នំា ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ដូនពេញ រាជធានីភ្នំពេញ មុខរបរបុគ្គលិករត់តុ (មានផ្ទុកសារធាតុញៀន)។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក VIVO ពណ៌ ខ្មៅ។
សម្ភារៈដកហូត៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៨ ស្លាកលេខភ្នំពេញ 1HG-5395 ជារបស់ជនសង្ស័យឈ្មោះ អន វិសាល។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សហការី