ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០៣រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, បន្ទាប់ពីម្សិលមិញ កីឡាករ សំ យូដេត និង កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស  ថ្ងៃនេះ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបានមេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។ 

សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍បន្តថា, នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយទទួលបានមេដាយមាសទាំង០៣នាក់ តែម្តង៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖