ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលមានជំនាញខាងដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួននៅថ្ងៃទី​០៨​ ខែសីហា​ ឆ្នាំ​២០២២​ វេលាម៉ោង​០៦​ និង​០០នាទី​ព្រឹកនៅចំណុចផ្លូវបេតុង​ ក្រុមទី​១៤​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ម្ចាស់ម៉ូតូរងគ្រោះ​ឈ្មោះ​នី​ ផាន់ណា​​ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរ​ជាងជួសជុលរថយន្ត​ មានទីលំនៅផ្ទះជួល​ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

     ជនសង្ស័យ​ឈ្មោះ​ សុខ​ ចិន​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ មានទីលំនៅផ្ទះជួល​ក្នុងភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (មានសារធាតុញៀន​)។

    សម្ភារដកហូត៖

១-​ ម៉ូតូមួយគ្រឿង​ម៉ាក​ HONDA​ DREAM​ ពណ៌ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ ពាក់ស្លាកលេខ​ ត្បូងឃ្មុំ​ ១I-៦៧៧៨​ (ប្រគល់ជូន​ជនរងគ្រោះ​រួចហើយ)

២-​ ដែកសំប៉ែត​កែច្នៃ​សម្រាប់កាច់សោ.កម៉ូតូ​ចំនួន​០១

៣-​ សោលេខប្រាំបីចំនួន​០១

៤-​ កូនសោម៉ូតូ​ចំនួន​០១

៥-​ ដែកលួស​កែច្នៃ​សម្រាប់ឆ្កឹះសោចំនួន​ ០១

៦-​ ដុំសោឡំប្រឺតាចំនួន​០១

៧-​ ពិលពណ៌ខ្មៅ​ចំនួន​០១

៨-​ ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​ NOKIA ពណ៌ផ្កាឈូកចាស់​ លេខ​ ០៩៦​ ២៤១​ ២៦៦៨។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី​ជនរងគ្រោះ​បានចតម៉ូតូទុកនៅកន្លែងកេីតហេតុដោយភ្លេចកូនសោនៅនឹងម៉ូតូ​ ហេីយជួយរៀបអីវ៉ាន់ឱ្យប្រពន្ធលក់​ ស្រាប់តែជនសង្ស័យដេីរមកឃេីញម៉ូតូមានសោ ឆ្លៀតឱកាស​ល្អក៏ធ្វេីសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះបានសម្រេចបម្រុងជិះចេញទៅ​ តែត្រូវជនរងគ្រោះឃេីញទាន់​ក៏បានស្ទុះទៅចាប់ ហើយស្រែកឆោឡោផ្អេីលដល់អ្នកជិតខាង​ ស្របពេលកម្លាំងសមត្ថកិច្ចល្បាតនៅជិតនោះឃើញក៏បានធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ​រួមនឹងវត្ថុតាងខាង​លេី​នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ​តែម្តង។ 

     បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដែលដកហូតបានខាងលើ ជំនាញខណ្ឌ និងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ រីឯម៉ូតូសមត្ថកិច្ចបានប្រគល់ឱ្យម្ចាស់វិញហើយ៕

ដោយ ៖ ជីណា


ចែករំលែក៖