ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមួយថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង០៣ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២២ កំលាំងជំនាញខណ្ឌ បានបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវ បេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់ ៖                                 

១/ ឈ្មោះ សៀក លីវន្ត៍ ភេទ ប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ផ្ទះជួល ផ្លូវលំ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ និស្សិត។

២/ ឈ្មោះ សយ រដ្ឋា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ ២៩៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ និស្សិត។  

សម្ភារដកហូតមាន ៖

 -ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់ ថ្នាំគ្រាប់ពណ៌បៃតង ចំនួន ០២ កញ្ចប់ និងម្សៅថ្នាំកញ្ចប់ពណ៌ខៀវ មានរូបផ្លែទំពាំងបាយជូរ ចំនួន ០៤កញ្ចប់ ( ជារបស់ជនសង្ស័យឈ្មោះ សយ រដ្ឋា)

– ម៉ូតូ ហុងដា ស្គូពី ០១គ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1IX-3504

– ទូរស័ព្ទដៃចំនួន ០២គ្រឿង។

 បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដកហូតបានខាងលើ ជំនាញខណ្ឌ ប៉ុស្តិ៍ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖