ខេត្តកំពង់ចាម ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ទឹកដីកំណើតរបស់សម្តេចហើយ នាខេត្តកំពង់ចាម ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង។ ដំណើរអញ្ជើញដ៏កក់ក្តៅនេះក៏មានការទទួលបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា, សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលត្រូវជាបងប្រុសបង្កើតរបរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលមរណភាពនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។ ដំបូងឡើយ បើតាមដំណឹងមរណភាពដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក បញ្ជាក់ឱ្យដឹងពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់គាត់ ។
សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានជន្មាយុ ៧២ ឆ្នាំ បានបម្រើការងាររាជការក្នុងនាមជាតំណាងរាស្ត្រម្នាក់ប្រចាំខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភាជាតិកម្ពុជា។
មរណភាពដដែលនោះ ពិធីបុណ្យសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានរៀបចំឡើងនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕
ដោយ ៖ សិលា