ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ឃុំ អនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ស្រុក ឃុំអនុវត្តបទបញ្ជាទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបខេត្តកំពង់ធំ ចុះបំពេញការងារទទួលបានលទ្ធផល ដែលបងប្អូនប្រជានេសាទនៅតែបន្តនេសាទដែលប្រើឧបករណ៍ ជាលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់។

      សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចមាត់ព្រែកអាំស្រួច ដូនខូច ដល់ព្រែកសាំងឌីនក្នុងភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 

       លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ  បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្រ្កាបលទ្ធផលអនុវត្តបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងរួមមាន: របាំងសាច់អួនក្រឡាញឹកចំនួន០៦របាំងប្រវែង៧០០ម៉ែត្រ ឡុកចំនួន១២គ្រឿង លប/លូចំនួន១៣មាត់ បង្គោលចំនួន៤០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១០គីឡូក្រាមចូលទន្លេវិញ ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ដឹកនាំកម្លាំងជាក់ស្ដែង និងបានអប់រំណែនាំឱ្យប្រជានេសាទធ្វើការុះរើរបាំងសាច់អួនដោយខ្លួនឯង បានចំនួន០១គ្រួសារ នៅចំណុចមាត់ព្រែកសាំឌីន ឃុំផាត់សណ្ដាយ ខេត្តកំពង់ធំ។

      គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ប្រចាំការនៅកន្លែង មិនបានចុះធ្វើសកម្មភាពទេ ដោយអាកាសធាតុមិនល្អ នឹងអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ៕

ដោយ៖ មុន្នី


ចែករំលែក៖