ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២២​ ខែសីហា​ កើតឡើង​៨​លើក​ ស្លាប់​៨​នាក់​ របួស​ ៩​នាក់​ !!!

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​ចន្ទ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២២​ ខែសីហា​​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​៨​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៥​នាក់​ របួសស្រាល​ ៤​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ បានគូស​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់នេះ​ដែរ​ ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៧​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៨​លើក​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាននគរបាល​ចរាចរណ៍​​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ ដេីម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ និងការពារ​ជីវិត​របស់​លោក​អ្នក​ព្រមទាំងក្រុមគ្រួសារ​៕ ដោយ​៖ស​ តារា​

រូបភាព៖ ឯកសារ


ចែករំលែក៖