ព័ត៌មានទាន់ហេតុការណ៍៖

មេធាវីព្រហ្មទណ្ឌនៅចក្រភពអង់គ្លេសនឹងធ្វើកូដកម្មដោយគ្មានកំណត់

ចែករំលែក៖

នៅថ្ងៃទី២២ខែសីហា គណៈមេធាវីព្រហ្មទណ្ឌ (CBA) នៃចក្រភពអង់គ្លេសបាននិយាយថា មេធាវីព្រហ្មទណ្ឌបានយល់ព្រមធ្វើកូដកម្មដោយគ្មានកំណត់ចាប់ពីថ្ងៃទី៥ ខែកញ្ញា ហើយបានព្រមានពីការរំខានដល់វិជ្ជាជីវៈច្បាប់។ករណីនេះនឹងបន្តដោយសារការខ្វែងគំនិតគ្នាលើការទូទាត់ថវិការបស់រដ្ឋាភិបាល។
បណ្តាមេធាវីមកពីចក្រភពអង់គ្លេស និង វែល បានតស៊ូជាច្រើនខែកន្លងមកបានបដិសេធទទួលរឿងក្តីថ្មី ។ តាមការលើកឡើងរបស់(CBA) បានបញ្ជាក់ថា មានមេធាវីរហូតដល់ទៅ៨០% បានគាំទ្រការតស៊ូបែបនេះ។ ការធ្វើកូដកម្មនាពេលនេះ ជាសកម្មភាពថ្មីនៅក្នុង ការធ្វើកូដកម្មជាច្រើនកន្លងមកដូចជា កម្មករផ្លូវដែក អាកាសចរណ៍ រហូតដល់ទៅកម្មករកំពង់ផែ។
ក្នុងពេលនេះដែរ ការធ្វើកូដកម្មរយៈពេល៨ថ្ងៃរបស់ក្រុមកម្មករនៅកំពង់ផែ Felixstowe នៃភាគខាងកើតប្រទេសអង់គ្លេសកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ទំនិញនៅក្នុងប្រទេសនេះក៏ដូចជានៅជុំវិញពិភពលោក។

កំពង់ផែ Felixstowe ជាទីកន្លែងផ្គត់ផ្គង់ទំនិញតាមកុងតឺន័រដល់ទៅ១/៣ ក្នុងប្រទេសអង់គ្លេស និងជាកំពង់ផែពាណិជ្ជកម្មដ៏ធំនៅទ្វីបអាស៊ី។ កំពង់ផែ Felixstowe មានសារៈសំខាន់យ៉ាងខ្លាំង មិនចាញ់កំពង់ផែនៅអាមេរិកនោះទេ។
នៅថ្ងៃទី២១ខែសីហា មានកម្មករកំពង់ផែ Felixstowe ប្រមាណ ជិត២០០០នាក់ ក្នុងនោះមានអ្នកបញ្ជារថយន្តស្ទូច …អ្នកបញ្ជាគ្រឿងម៉ាស៊ីន បាននាំគ្នាធ្វើកូដកម្ម រយៈពេល៨ថ្ងៃ ដើម្បីទាមទារដំឡើងប្រាក់ខែ ។
កំពង់ផែ Felixstowe បានដោះស្រាយកុងតឺន័រ រហូតដល់៤លានកុងតឺន័រជារៀងរាល់ឆ្នាំ និងមាននាវាដឹកកុងតឺន័រប្រមាណជាង២០០០គ្រឿងចូលមកកាន់កំពង់ផែនេះ ។
កាលពីថ្ងៃទី១៩ខែសីហា ស្ថាប័នដែលគ្រប់គ្រងកំពង់ផែ Felixstoweបានឱ្យដឹងថា បានលើកឡើងពីគម្រោងដំឡើងប្រាក់ខែ៧% មិនបូកបញ្ជូលប្រាក់បន្ថែម៥០០ផោនដល់បុគ្គលិកកម្មករនៅក្នុងកំពង់ផែ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN-VNA/REUTERS


ចែករំលែក៖