ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុកស្ពានអាកាសចោមចៅបណ្តាលឱ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកស្ពានអាកាសចោមចៅកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅផ្លូវក្រោមដីស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

   តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1I-9395 ធ្វើដំណើរតាមមហាវិថីចោមចៅក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានដួលបោកក្បាលរងរបួសធ្ងន់។ 

    ក្រោយពេលកើតហេតុក្រុមសង្រ្គោះអង្គភាព៧១១ បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ចំណែកម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣យកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖