ភ្នំពេញ ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ទទួលបាននៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ គឺប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យដំឡើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ និងឧត្តមសេនីយ៍ត្រី ជូននាយអាវុធហត្ថចំនួន១៣រូប។ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន ៦រូប , ថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៧រូប។
ព្រះរាជក្រឹត្យត្រាស់បង្គាប់:
មាត្រា១ : ដំឡើងឋានន្តរស័ក្ដិដល់នាយទាហាន ថ្នាក់ឧត្ដមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ
មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ ៖ សិលា