ព័ត៌មានទាន់ហេតុការណ៍៖

លោក ពៅ សុខ បាននាំយកសៀវភៅចំនួន ៣ប្រភេទ សរុបចំនួន ៥៥០ក្បាល ជូន កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ពៅ សុខ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកសៀវភៅចំនួន ៣ប្រភេទ សរុបចំនួន ៥៥០ក្បាល ជូន កាកបាទក្រហមកម្ពុជា សម្រាប់ប្រើប្រាស់តាមការចាំបាច់ ដែលពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

សៀវភៅទាំងនោះមានចំណងជើងថា ១. សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ជាភាសាខ្មែរ ចំនួន ១៥០ក្បាល, ២. អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី (ភាគ១) ជាភាសាខ្មែរ ចំនួន ១០០ក្បាល និងជាភាសាអង់គ្លេស ចំនួន ២០០ក្បាល, ៣. ទឹកចិត្តអ្នកជួយសង្គ្រោះ ជាភាសាខ្មែរ ចំនួន ១០០ក្បាល។ 

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ពៅ សុខ ជាពិសេសថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងចងក្រងជាស្នាដៃសម្រាប់ជាប្រយោជន៍ដល់អ្នកអាន និងអ្នកស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន ក៏ដូចជាទុកជាមរតកសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ។ លោកស្រី បានជម្រាបជូនផងដែរថា សៀវភៅទាំងនេះ កាកបាទក្រហមកម្ពុជា នឹងធ្វើការផ្តល់ជូនសប្បុរសជនជាតិ-អន្តរជាតិ ទៅតាមតម្រូវការចាំបាច់ ជាពិសេសសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា៕

ដោយ ៖ សិលា


ចែករំលែក៖