ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូមួយកន្លែងត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់ ដកហូតសម្ភារៈមួយចំនួនកាលពីរសៀលថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្នុងបុរីញូថោន ផ្លូវ១១៣ ភូមិទួលព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងខាងលេីបេីកល្បែងស៊ីសងប្រភេទកាស៊ីណូ អស់រយៈពេលជិតមួយខែទៅហេីយតែអាជ្ញាធរមូលដ្ឋានមិនទទួលបានព័ត៌មាននេះទេរហូតមកដល់រសៀលថ្ងៃទី៩ ខែកញ្ញានេះកម្លាំងចម្រុះរបស់ក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងខាងលេីនឹងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១នាក់និងដកហូតទូហ្គេមចំនួន៤ បៀ៣កេស ម៉ូតូ១គ្រឿង និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្នចំណែកមនុស្សដែលពាក់ព័ន្ធរួមទាំងសម្ភារៈត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃដេីម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ