ខេត្តកណ្ដាល៖ គួរឱ្យសង្វេគណាស់ កុមារាម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ បន្ទាប់ពីម្ដាយប្រើឲ្យទៅរៀបចំចានឆ្នាំងក្នុងតូបលក់ដូរ កាលពីថ្ងៃទី១១ ខែ កញា ឆ្នាំ២០២២ វេលាម៉ោង ២២ និង០០ នាទី នៅចំណុចតូបលក់កាហ្វេ ក្នុងផ្សារព្រែកដាច់ស្ថិតក្នុង ភូមិ ព្រែកដាច់ ឃុំ ព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា កុមាររងគ្រោះឈ្មោះ រិទ្ធ ណារុង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ គា សុខហ៊ាង ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅ ភូមិ ព្រែកតូច ឃុំ ព្រែកដាច់ ស្រុក លើកដែក ខេត្ត កណ្តាល(ត្រូវជាម្តាយជនរងគ្រោះ) បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៩និង២០នាទី នាងខ្ញុំបានឱ្យកូនប្រុសរបស់ខ្ញុំឈ្មោះរិទ្ធ ណារុង ទៅរៀបចំចានឆ្នាំងសម្រាប់លក់ដូរពេលព្រឹកដូចរាល់ដង លុះចាំកូនយូរពេករហូតដល់ម៉ោង២០និង៣០នាទីក៏ទៅតាមមើលកូនប្រុសរបស់ខ្លួន ពេលទៅតូបលក់ដូរឃើញកូនប្រុសឈ្មោះ រិទ្ធ ណារុង ដួលលើសាបថ្មមានទឹកជើងទាំងពីរគងជាប់លើចំរឹងទ្វារដែក តូបលក់កាហ្វេ ឃើញដូចនោះ ម្តាយជនរងគ្រោះស្ទុះទៅចាប់ បំរុងទាញកូនក៏ត្រូវភ្លើងឆក់ដែរ រួចម្តាយជនរងគ្រោះភ្ញាក់ខ្លួនក៏រត់ទៅបិទបារ៉ែតភ្លើងក្នុងផ្ទះជាប់តូបលក់ដូរ ពេលបិទរួចស្ទុះចេញមកវិញ ស្រែកឱ្យគេជួយនិងទៅចាប់លើកកូនឡើង ដឹងថាកូនរបស់គាត់ត្រូវខ្សែភ្លើងឆក់ស្លាប់បាត់ទៅហើយ ព្រោះឃើញសពកូនមានសភាពរឹងបាត់ទៅហើយ ដោយមិនអស់ចិត្តបាននាំគ្នាយកកូនទៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ពេលទៅដល់មន្ទីរពេទ្យ ពេទ្យប្រាប់ថាស្លាប់បាត់ហើយ រួចដឹកកូនយកមកផ្ទះធ្វើបុណ្យតាមប្រពៃណីតែម្តងទៅ ។
ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចបានបង្កើតគណៈកម្មការរួមមាន នគរបាលប៉ុស្តិ៍រដ្ឋបាល،នគរបាលផ្នែកយុត្តិធម៍ ،នគរបាលផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ ،លោកគ្រូពេទ្យមណ្ឌលសុខភាព ،លោកមេភូមិ និងក្រុមប្រឹក្សាឃុំបានចុះទៅដល់ផ្ទះជនរងគ្រោះធ្វើការពិនិត្យសាកសព។
ឃើញថាសាកសពមាន ស្នាមឆេះខ្លោចកំភួនជើងខាងស្តាំប្រវែង ០.១២ម៉ែត្រស្នាមឆេះខ្លោចកំភួនដៃខាងឆ្វេងប្រវែង ០.១០ ម៉ែត្រ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ឡើយ។
ការសន្និដ្ឋាន សពស្លាប់ដោយសារឆក់ចរន្តអគ្គិសនីបណ្តាលឱ្យស្លាប់ សាកសពត្រូវបានប្រគល់ ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕
ដោយ៖ ស្អាង ជ័យ