ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងស៊ីសងចំនួន ៤នាក់​ នៅស្រុកកណ្ដៀង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំង​កងអន្តរាគមន៍ នៃអធិការដ្ឋាគរបាលស្រុកកណ្តៀង ដឹកនាំដោយលោកវរសេនីយ៍ត្រី ណាត សារាជ្យ អធិការរងបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តៀង កាលពីវេលាម៉ោង​ ៤​និង​៤០នាទីរសៀល​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ម្សិលមិញនេះ​ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បៀរនិងអាប៉ោង) នៅចំណុចផ្ទះរបស់ឈ្មោះទិត្យ វ៉ិត ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែល​បន្តថា​ ជាលទ្ធផលកម្លាំងសមត្ថកិច្ចនគរបាលបានបង្ក្រាបចាប់បានវត្ថុតាងរួមមាន ៖ ស្បែកជេីងចំនួន ០៩គូ, បៀចំនួន ១០៤សន្លឹក, កម្រាលភ្នែកអាប៉ោងចំនួន ០១ ផ្ទាំង, ផ្តិលគ្របអាប៉ោងចំនួ ០១, ចានទ្រនាប់អាប៉ោងចំនួន ០២, ក្បាក់ជ័រតូចចំនួន ០១ ។ អ្នកប្រព្រឹត្តចំនួន ០៤នាក់ ១-ឈ្មោះ អ៊ុក សុខនី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។ ២-ឈ្មោះរស់ ចាន់នី ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្តៀង ។ ៣-ឈ្មោះ ជឹម ហុី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រកកណ្តៀង ។ ៤-ឈ្មោះ ជឹង ហេង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកកណ្តៀង ។ 

បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនយកមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដេីម្បីបំពេញបែបបទតាមនីតិវិធី រួចធ្វេីកិច្ចសន្យា និងអប់រំនៅពេលក្រោយមិនឲ្យមានការប្រព្រឹត្តបទល្មើសបន្តទៀត ៕

ដោយ​៖សហការី​


ចែករំលែក៖