ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ចាប់ពីថ្ងៃទី២៨-២៩ ខែកញ្ញា អាចមានភ្លៀងក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ចាប់ពីថ្ងៃទី២៨-២៩ ខែកញ្ញា អាចមានភ្លៀងក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ថានភាព ស្ដីពី ធាតុអាកាស (ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២) របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, នៅថ្ងៃទី២៨-២៩ ខែកញ្ញា ប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីព្យុះទី១៦ ឈ្មោះ ណូរុ (NORU) ។ ព្យុះនេះនឹងចូលលើប្រទេសវៀតណាមភាគកណ្ដាលនៅវេលាម៉ោង១យប់ ថ្ងៃទី២៨ ខែកញ្ញា ក្នុងកម្រិត ជា (STS) រួចបន្ថយឥទ្ធិពលទៅជាវិសម្ពាធ (TD) ចូលមកលើអាងទន្លេមេគង្គ មុននឹងថមថយឥទ្ធិពល ទៅជាសម្ពាធទាប (LOW) ។ បន្ទាប់មកកម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់ មូសុងនិរតីក្នុងកម្រិតមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ១C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២-C

– នៅថ្ងៃទី២៨-២៩ ខែកញ្ញា បណ្តាខេត្តក្នុងភូមិសាស្ត្រជាប់ព្រំដែនថៃអាចមានភ្លៀងក្នុងកំរិតពីបង្គួរ ទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ រីឯរាជធានី និងបណ្តាខេត្តដទៃទៀត ភ្លៀង នឹងអាចធ្លាក់ក្នុងកំរិតពីតិចទៅបង្ហូរតែប៉ុណ្ណោះ ។ បន្ទាប់ពីនោះភ្លៀងអាចធ្លាក់ក្នុងកម្រិតពីខ្សោយ ទៅមធ្យម ។

២-តំបន់ខ្ពង់រាប

– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ ºC

– សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ C – នៅថ្ងៃទី២៨-២៩ ខែកញ្ញា អាចមានភ្លៀងក្នុងកំរិតពីបង្គួរទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ។ បន្តពីថ្ងៃទី៣០ ខែកញ្ញាទៅ ភ្លៀងនឹងអាចធ្លាក់ក្នុងកំរិតពីខ្សោយទៅបង្ហូរតែប៉ុណ្ណោះ ។

៣-តំបន់មាត់សមុទ្រ

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ ១C – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ១C

– អាចមានភ្លៀងក្នុងកំរិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើ ផ្ទៃសមុទ្រនឹងអាចមានភ្លៀងលាយឡំនិងខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ បន្តរហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ។

យោងលើស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី និងសាធារណជនជបជា ព័ត៍មាន និងបន្តប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖