ខេត្តកំពង់ស្ពឺ៖ អគ្គិភ័យបានឆាប់ឆេះរោងចក្រលីវតាន ផ្អើលសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងលង់លក់ក្នុងដំណេក ចុះទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង ០៤និង២០នាទីទៀបភ្លឺថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
របាយការណ៍ដដែលបន្តថា មុនពេលកេីតហេតុប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានថា មានករណីអគ្គីភ័យមួយបានឆាបឆេះរោងចក្រខាងលេីនេះ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យបានចេញរថយន្តជាច្រេីនគ្រឿងចុះទៅជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
ក្រោយកេីតហេតុសម្ភារខូចខាតរួម៖-ឆេះអាគា១ ខ្នង ទំហំ៩៥ម៉ែត្រ គុណនិង៥៤ម៉ែត្រ ធ្វើអំពីដែកប្រក់សង្គ័សី ។ ឆេះម៉ាស៊ីនដេចំនួន៣០០គ្រឿង។ ឆេះសម្ភារះជាច្រើនទៀត មិនទាន់ដឹងចំនួនច្បាស់ កំពុងសាកសួបន្ត ។ មូលហេតុកំពុងស្រាវជ្រាវ ។
ប្រើប្រាស់កម្លាំងរួម៦២នាក់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង៖ កម្លាំងការិយាល័យនគរបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន០៩នាក់ រថយន្តចំនួន០២គ្រឿង។ កម្លាំងកងពលតូចលេខ៧០ចំនួន១៧នាក់ រថយន្តចំនួន០៥គ្រឿង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ១៨នាក់ រថយន្តចំនួន០១គ្រឿង។
កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ០៦នាក់រថយន្តចំនួន០១គ្រឿង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំងកក់ ខេត្តតាកែវ ចំនួន០៦នាក់រថយន្តចំនួន០១គ្រឿង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ០៦នាក់រថយន្តចំនួន០១គ្រឿង៕
ដោយ៖សហការី